កម្រិតសាលារៀន (School Level)
ផ្ដល់ការអន្តរាគមន៍ដើម្បីផ្លាស់ប្តូរសមត្ថភាពរបស់គ្រូបង្រៀន និងលទ្ធផលសិក្សារបស់កុមារ។ អភិវឌ្ឍ និងផ្សព្វផ្សាយធនធាននានា ដើម្បីបង្កើនប្រសិទ្ធភាពនៃការបង្រៀនឱ្យបានជាអតិបរមា។ អភិវឌ្ឍ និងអនុវត្តគម្រោងដែលចំណាយតិច ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ និងអាចពង្រីកវិសាលភាពបាន។
កម្រិតស្រុកប្រតិបត្តិការ (Operational District Level)
បង្កើតសហគមន៍អនុវត្តវិជ្ជាជីវៈដែលដឹកនាំដោយមូលដ្ឋាន ដើម្បីធ្វើជាមជ្ឈមណ្ឌលក្នុងការកសាងសមត្ថភាពគ្រូបង្រៀន គ្រូបង្គោល និងថ្នាក់ដឹកនាំ ក្នុងនាមជាអ្នកផ្លាស់ប្តូរវិស័យអប់រំ។ ចូលរួមជាមួយសាលារៀន និងសហគមន៍សាលារៀន ក្នុងការតស៊ូមតិផ្នែកអប់រំ។ ធ្វើការស្រាវជ្រាវឱ្យបានច្បាស់លាស់ និងប្រកបដោយក្រមសីលធម៌ ដើម្បីបង្កើនមូលដ្ឋានភស្តុតាងក្នុងការបង្រៀន និងភាពជាអ្នកដឹកនាំក្នុងវិស័យអប់រំនៅកម្ពុជា។
កម្រិតវិស័យអប់រំ (Education Sector Level)
ក្លាយជាអ្នកតស៊ូមតិដ៏មានឥទ្ធិពល និងគួរឱ្យគោរព ដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។ បង្កើតភាពជាដៃគូស្ថាប័នដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីទាញយកអត្ថប្រយោជន៍ពីជំនាញឯកទេសរួមគ្នា និងជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។ មានឥទ្ធិពល និងតម្រង់ទិសដៅនៃគោលនយោបាយ និងការអនុវត្តជាក់ស្តែងនៃវិស័យអប់រំនៅកម្ពុជា។