គោលការណ៍ឯកជនភាព

ធ្វើបច្ចុប្បន្នភាពចុងក្រោយ: ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦

នៅអង្គការសិក្សាឥតព្រំដែន យើងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះឯកជនភាពរបស់អ្នក។ គោលការណ៍ឯកជនភាពនេះ ពន្យល់ពីរបៀបដែលយើងប្រមូល ប្រើប្រាស់ បើកចំហ និងការពារព័ត៌មានរបស់អ្នក នៅពេលអ្នកចូលមើលគេហទំព័ររបស់យើង និងប្រើប្រាស់សេវាកម្មសិក្សារបស់យើង។

ការការពារទិន្នន័យ

យើងអនុវត្តវិធានការសន្តិសុខតាមស្តង់ដារឧស្សាហកម្ម ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ពីការចូលប្រើប្រាស់ ឬការលាតត្រដាងដោយគ្មានការអនុញ្ញាត។

ការប្រើប្រាស់ទិន្នន័យ

ទិន្នន័យរបស់អ្នកត្រូវបានប្រើប្រាស់ក្នុងគោលបំណងតែមួយគត់ ដើម្បីផ្តល់ជូន និងកែលម្អសេវាកម្មអប់រំរបស់យើង ធ្វើឱ្យបទពិសោធន៍សិក្សារបស់អ្នកកាន់តែមានលក្ខណៈផ្ទាល់ខ្លួន និងដើម្បីជូនដំណឹងអំពីបច្ចុប្បន្នភាពសំខាន់ៗ។

ព័ត៌មានដែលយើងប្រមូល

យើងប្រមូលព័ត៌មានដែលអ្នកបានផ្តល់ឱ្យយើងដោយផ្ទាល់ នៅពេលអ្នកចុះឈ្មោះបង្កើតគណនី រួមមាន៖

  • ព័ត៌មានសម្គាល់ខ្លួន (ឈ្មោះ, អាសយដ្ឋានអ៊ីមែល, លេខទូរសព្ទ)
  • ព័ត៌មានគណនី (ភេទ, ថ្ងៃខែឆ្នាំកំណើត, រូបភាព)
  • ទិន្នន័យការសិក្សា (លទ្ធផលតេស្ត, វឌ្ឍនភាពនៃមេរៀន, ប្រវត្តិនៃការមើលវីដេអូ)
  • មាតិកាដែលបង្កើតដោយអ្នកប្រើប្រាស់ (មតិយោបល់លើប្លក់, ការបង្ហោះក្នុងវេទិកាពិភាក្សា)

របៀបដែលយើងប្រើប្រាស់ព័ត៌មានរបស់អ្នក

យើងប្រើប្រាស់ព័ត៌មានដែលប្រមូលបានសម្រាប់គោលបំណងផ្សេងៗ រួមមាន៖

  • ផ្តល់ រក្សា និងកែលម្អសេវាកម្មរបស់យើង ដើម្បីធានាថាបទពិសោធន៍របស់លោកអ្នកមានភាពរលូន និងមានប្រសិទ្ធភាព។
  • ថែទាំគណនីរបស់អ្នក និងផ្តល់ការគាំទ្រដល់មន្ថែម ដើម្បីជួយដោះស្រាយបញ្ហាបច្ចេកទេស ឬសំណួរផ្សេងៗដែលលោកអ្នកមាន។
  • វ៉ាស់វែងវឌ្ឍនភាពនៃការសិក្សារបស់លោកអ្នក និងផ្តល់អនុសាសន៍ផ្ទាល់ខ្លួន​ ដើម្បីជួយឱ្យអ្នកសម្រេចបានគោលដៅសិក្សាជាមួយនឹងការណែនាំដែលសមស្របចំពោះលោកអ្នក។
  • ដើម្បីផ្ញើជូនលោកអ្នកនូវសេចក្តីជូនដំណឹងបច្ចេកទេស ការធ្វើបច្ចុប្បន្នភាព ការព្រមានអំពីសុវត្ថិភាព និងសាររដ្ឋបាលផ្សេងៗ។

ការចែករំលែកព័ត៌មាន

យើងមិនលក់ ប្តូរ ឬផ្ទេរព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកទៅកាន់ភាគីទីបីដោយគ្មានការយល់ព្រមពីលោកអ្នកឡើយ លើកលែងតែមានការរៀបរាប់នៅក្នុងគោលការណ៍នេះ។ យើងអាចនឹងចែករំលែកព័ត៌មានជាមួយអ្នកផ្តល់សេវាកម្មក្នុងគោលបំណងដែលជួយយើងក្នុងការដំណើរការថ្នាល់នេះ និងធនធានផ្សេងៗទៀតរបស់យើង។

សិទ្ធិលើទិន្នន័យរបស់អ្នក

អ្នកមានសិទ្ធិចូលមើល កែប្រែ ឬលុបព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកបានគ្រប់ពេលវេលា តាមរយៈការកំណត់នៅក្នុងប្រវត្តិរូប (Profile Settings) របស់អ្នក។ ប្រសិនបើអ្នកចង់ប្រើប្រាស់សិទ្ធិការពារទិន្នន័យណាមួយ សូមទាក់ទងមកកាន់ក្រុមការងារផ្នែកឯកជនភាពរបស់យើង។

ទាក់ទងមកកាន់ក្រុមការងារផ្នែកឯកជនភាពរបស់យើង

ប្រសិនបើលោកអ្នកមានសំណួរណាមួយអំពីគោលការណ៍ឯកជនភាពនេះ ឬការអនុវត្តទិន្នន័យរបស់យើង សូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈ៖

អ៊ីមែល៖ info@seebeyondborders.org

អាសយដ្ឋាន៖ ផ្ទះលេខ ១១២ ផ្លូវ ២៦ ភូមិវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប